គ្រាន់តែបានឃេីញវត្តមានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម ហេង រតនា ព្រមទាំងក្រុមការងារ ចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងរឿងនេះ បានសម្តែងការសប្បាយរីករាយប្រកបដោយក្តីសង្ឃឹម ស្នាមញញឹម និងភាពជឿជាក់ យ៉ាងមុតមាំ លេីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
នៅក្នុងជំនួបនេះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម ហេង រតនា ព្រមទាំងក្រុមការងារ បានស្តាប់ពីបញ្ហា និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដេីម្បីជាមូលដ្ឋានសិក្សាស្រាវជ្រាវ និងបន្តទំនាក់ទំនងទៅកាន់ភាគីក្រុមហ៊ុន ភឺន ផល្លា ដេីម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារ ពាក់ព័ន្ធ សម្រាប់ឈានទៅរកដោះស្រាយ បញ្ចប់វិវាទនេះ សំដៅផ្តល់ភាពកក់ក្តៅ និងភាពត្រឹមត្រូវដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ តាមអនុសាសន៍ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
0 Comments:
Post a Comment