ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញបដិសណ្ឋារកិច្ច និងការគួរសមភ្ញៀវ ដល់សិក្ខាកាមមកពីមន្ទីរទេសចរណ៍រាជធានី-ខេត្តប្រមាណ១០០នាក់ ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញបដិសណ្ឋារកិច្ច និងការគួរសមភ្ញៀវ ដល់សិក្ខាកាមមកពីមន្ទីរទេសចរណ៍រាជធានី-ខេត្តប្រមាណ១០០នាក់

ចំនួនអ្នកទស្សនា : Views


(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញបដិសណ្ឋារកិច្ច និងការគួរសមភ្ញៀវ ដល់សិក្ខាកាមដែលជាតំណាងមកពីមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ សរុបប្រមាណ១០០នាក់។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក សេង ម៉េងហុង រដ្ឋលេខាធិការ និងជាតំណាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍។

វគ្គបណ្តុះបណ្តាលនេះដែរធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ប្រកបដោយសមត្ថភាព និងគុណភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការក្នុងឧស្សាហកម្មទេសចរណ៍។

ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ជាការងារអទិភាពដ៏សំខាន់សម្រាប់ក្រសួងទេសចរណ៍ ក្នុងការឆ្លើយតបទៅនឹងការដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយុទ្ធសាស្រ្ត ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្នទេសចរណ៍ ដោយត្រូវឈរលើមូលដ្ឋានទាមទារឱ្យមានការគិតគូរខ្ពស់ ជាពិសេសស្របតាមផែនការ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១»៕

0 Comments:

Post a Comment

KKK
Share This