លោក បៃដិន ប្រកាសថា យោធាអាមេរិក នឹងចាប់ផ្តើមប្រើយន្តហោះទម្លាក់ស្បៀងអាហារនិងជំនួយផ្សេងៗ ឱ្យប្រជាជននៅតំបន់ហ្កាហ្សា ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

លោក បៃដិន ប្រកាសថា យោធាអាមេរិក នឹងចាប់ផ្តើមប្រើយន្តហោះទម្លាក់ស្បៀងអាហារនិងជំនួយផ្សេងៗ ឱ្យប្រជាជននៅតំបន់ហ្កាហ្សា

ចំនួនអ្នកទស្សនា : Views

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះ នូវផែនការនាំយកស្បៀងអាហារ ក៏ដូចជាជំនួយផ្សេងៗទៀត ទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប​ (Gaza Strip) ជាលើកដំបូងតាមរយៈការប្រើយន្តហោះទម្លាក់ពីលើអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។

លោក បៃដិន បានប្រាប់ថា ប្រតិបត្តិការខាងលើនឹងចាប់ផ្តើម ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែលោកមិនបានផ្តល់ខ្លឹមសារលម្អិតអ្វីទៀតឡើយ។ ប្រទេសដទៃទៀត រួមមានហ៊្សកដានីនិងបារាំង គឺបានធ្វើរួចហើយនូវប្រតិបត្តិការនាំយកជំនួយ តាមរបៀបនេះ ចូលទៅកាន់តំបន់ Gaza។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានអះអាងថា ការផ្តល់ជំនួយតាម​មធ្យោបាយដូចខាងលើ នឹងជាកិច្ចប្រឹងប្រែងបន្តទៅមុខដោយជាប់លាប់ មិនមែនជាការធ្វើតែម្តងហើយចប់ទៅវិញនោះទេ។ បើតាមលោក Kirby ជំនួយដំបូងដែលនឹងត្រូវទម្លាក់ពីលើអាកាស ទំនងជាស្បៀងអាហារ។

គួរបញ្ជាក់ថា យោងតាមការបង្ហើបពីក្រុមមន្រ្តីអាមេរិក ប្រតិបត្តិការទម្លាក់ជំនួយពីលើអាកាសរបស់អាមេរិក អាចចាប់ផ្តើមបើឆាប់បំផុត គឺនៅចុងសប្តាហ៍នេះតែម្តង។ លោក បៃដិន បានឱ្យដឹងថា សហរដ្ឋអាមេរិក ក៏កំពុងសិក្សាលើលទ្ធភាព នៃការបង្កើតច្រករបៀងដែនសមុទ្រ ដើម្បីនាំយកជំនួយក្នុង​ទ្រង់ទ្រាយធំ ចូលទៅកាន់តំបន់ Gaza ផងដែរ។ បើតាមការិយាល័យ UN ទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ មនុស្សយ៉ាងហោច៥៧៦,០០០នាក់ នៅតំបន់ Gaza ឬស្មើនឹង១ភាគ៤ នៃប្រជាជនសរុបរបស់​ដែនដីប៉ាឡេស្ទីនមួយនេះ កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ស្របពេលដែលជនជាតិប៉ាឡេស្ទីន កំពុងប្រឈមស្ថានការណ៍កាន់តែ​លំបាកខ្លាំងទៅៗ ចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន៕

0 Comments:

Post a Comment

KKK
Share This