សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៤២ខែ ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានចំណាយអស់ជិត ១៣០០លានដុល្លារ ជួយដល់ពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៤២ខែ ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានចំណាយអស់ជិត ១៣០០លានដុល្លារ ជួយដល់ពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ

ចំនួនអ្នកទស្សនា : Views

(បារាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងកំឡុងពេល ៤២ខែ ដែលមានជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ជិត ១ ៣០០លានដុល្លារអាមេរិក ដើម្បីជួយដល់ពលរដ្ឋជាង ៧០ម៉ឺនគ្រួសារ គិតជាប្រពលរដ្ឋ ២លាន ៧សែននាក់ បានទទួលផល ហើយនេះជាកាទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ដោយចាប់ផ្តើមនៅវេលាម៉ោង៥ល្ងាចនៅបារាំង ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ១៩ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលបានចេញគោលការដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ក្នុងនោះក្នុងរយៈពេល៤២ខែ ដែលយើងអនុវត្តចាប់តាំងពីឆ្នាំ២០២០មក ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ ក្រោយមកក៏បានពង្រីកដល់ក្មេងៗ អាយុពីកើតដល់ ៥ឆ្នាំ និងផ្សេងៗទៀត និងអ្នកមានផ្ទុកមេរោគអេដស៍ផ្សេងៗ ហើយក្នុងរយៈពេល ៤២ខែនេះ រាជរដ្ឋាភិបាលបានចំណាយអស់ជិត ១៣០០លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសារ គិតជាប្រពលរដ្ឋ ២លាន ៧សែននាក់ បានទទួលផលពីជួយឧបត្ថម្ភសាច់ប្រាក់ជូនទៅគាត់តែម្តង ហើយនេះជាកាទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ឥលូវនៅលើកនេះពិភពលោកមានបញ្ហា ២ផ្ទួនគ្នា គឺជួបជាមួយជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយបានបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា។ នៅក្នុងឆ្នាំនេះ ប្រទេសទាំងអស់កំពុងព្យាកររឿង អ៊ែនីញូ, ស្រូវឡើងថ្លៃធ្វើឱ្យប្រជាកសិករសប្បាយចិត្ត តែអ្នកប្រើប្រាស់កំពុងព្រួយបារម្ភរឿងអង្ករឡើងថ្លៃ ហើយរាជរដ្ឋាភិបាលក៏បានត្រៀមវិធានការដើម្បីដោះស្រាយក្នុងកម្រិតណាមួយផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា នៅពេលនេះ នៅកម្ពុជាកន្លែងខ្លះគឺកំពុងព្យាករមើលលើការប្រើប្រាស់ទឹករវាងការធ្វើស្រែ ជាមួយនឹងទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ហើយកន្លែងខ្លះរដ្ឋបាលខេត្តបានចេញគោលការណ៍ណែនាំរួចហើយឱ្យមានការផ្អាកធ្វើស្រែប្រាំង ដើម្បីកុំឱ្យជួយបញ្ហា ហើយដែលបញ្ហានេះមិនមែនកើតមានតែនៅកម្ពុជាទេ នៅប្រទេសបារាំង អូស្ត្រាលី និងប្រទេសផ្សេងៗទៀត នៅពេលតែដល់ខែស្ងួតខ្លាំង គឺនឹងមានការណែនាំក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃផងដែរ។

សម្តេចធិបតី បានបន្ថែមទៀតថា ទោះជាយ៉ាងណាសំពាធអតិផរណាបានប៉ះពាល់ដល់សេដ្ឋកិច្ចលើពិភពលោក រួមទាំងកម្ពុជាផងដែរ ដូចនេះរាជរដ្ឋាភិបាលក៏មានគោលការឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀត សម្រាប់គ្រួសារងាយរងហានិភ័យ ដោយសំពាធអតិផរណា ដែលយើងបានអនុវត្តពីចុងឆ្នាំ២០២២ មកដល់ពេលនេះអ្នកដែលបានផលប្រយោជន៍ពីការជួយនេះមានជាង ៤៩ម៉ឺនគ្រួសារ គិតជាប្រជាពលរដ្ឋ ១លាន ៨សែននាក់ ហើយនឹងមានបន្ថែមតទៅទៀត ដើម្បូជួយដល់ប្រជាពលរដ្ឋក្នុងពេលលំបាក ដែលនេះជាអ្វីដែលរាជរដ្ឋាភិបាលត្រូវជួយដល់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក ដាច់ខាតត្រូវមានការជួយពីរដ្ឋ​ ដោយរដ្ឋបានយកចិត្តទុកដាក់គ្រប់ពេលវេលា និងបានចំណាយទុនច្រើនណាស់ដើម្បីជួយប្រជាពលរដ្ឋ ទោះបីជារដ្ឋមានទុនតិច តែបើគិតពីអ្វីដែលរដ្ឋបានចេញរួចហើយនេះគឺមានច្រើនហើយ តែទោះយ៉ាងណាការចំណាយទុនគឺជាការចាំបាច់ដើម្បីជួយដល់ប្រជាពលរដ្ឋ ទោះជាការចំណាយប៉ុន្មានក៏រដ្ឋត្រូវតែធ្វើផងដែរ៕


0 Comments:

Post a Comment

KKK
Share This