(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងណែនាំកិច្ចការងារមួយចំនួនជុំវិញការពង្រឹងសន្តិសុខ រក្សាសណ្តាប់សុវត្ថិភាពសង្គម។
ពិធីសំណេះសំណាលនេះមានការចូលរួមពីលោកស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌដង្កោលោក-លោកស្រីអធិការរង លោកនាយ ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ ចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
លោកស្នងការ ក៏បានណែនាំដល់មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌសង្កោ ត្រូវបំពេញការងារឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបទបញ្ជថ្នាក់លើ។ កុំអនុវត្តតួនាទីភារកិច្ចលើសបទបញ្ជា និងគោលការណ៍ច្បាប់ បើមិនដូច្នេះទេ វាបង្កប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនគរបាលជាតិ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំឱ្យមន្រ្តីនគរបាលយុត្តិធម៌ត្រូវពង្រឹងការយល់ដឹងច្បាប់ឱ្យបានច្បាស់លាស់ ដើម្បីការកសាងនីតិវិធីបានរឹងមាំល្អ។ ណែនាំឱ្យមានការបែងចែកវេនល្បាតប្រចាំការអនុវត្តជាប្រចាំនឹងមានការទទួលខុសត្រូវ ពង្រឹងការទទួលទូរស័ព្ទហតឡាញ អធិការដ្ឋាននគរបាលខណ្ឌ និងតាមបណ្តាប៉ុស្តិ៍រដ្ឋបាល នៅពេលមានប្រជាពលរដ្ឋប្តឹងរាយការណ៍ជួយអន្តរាគមន៍ត្រូវចេញដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
លោកស្នងការក៏បានណែនាំអំពីគោលការណ៍ចំនួន ៥ចំណុច ដើម្បីជួយដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន៖
១៖ ត្រូវរៀបចំផែនការសកម្មភា នៅគោលដៅភូមិសាស្រ្តដែលប្រឈមកើតឡើងបទល្មើស
២៖ ចាត់តាំងកម្លាំងអនុវត្តការងារ
៣៖ ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ
៤៖ ត្រូវមានឆន្ទៈធ្វើការងារ
៥៖ ត្រូវស្មោះត្រង់វិជ្ជាជីវៈ៕
0 Comments:
Post a Comment