សហភាពអឺរ៉ុប ដាក់បញ្ចូលក្រុមហ៊ុនផលិតពេជ្យដ៏ធំបំផុតរបស់រុស្ស៉ី Alrosa ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

សហភាពអឺរ៉ុប ដាក់បញ្ចូលក្រុមហ៊ុនផលិតពេជ្យដ៏ធំបំផុតរបស់រុស្ស៉ី Alrosa ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន

ចំនួនអ្នកទស្សនា : Views

 សហភាពអឺរ៉ុប ដាក់បញ្ចូលក្រុមហ៊ុនផលិតពេជ្យដ៏ធំបំផុតរបស់រុស្ស៉ី Alrosa ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន

(ប្រ៊ុចសែល)៖ សហភាពអឺរ៉ុបបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានបន្ថែមក្រុមហ៊ុន Alrosa របស់រុស្ស៊ី ដែលជាក្រុមហ៊ុនផលិតពេជ្រដ៏ធំបំផុតរបស់ពិភពលោក ព្រមទាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ គឺលោក Pavel Alekseevich Marinichev ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុន Alrosa ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី រ៉ាប់រងប្រមាណច្រើនជាង ៩០ ភាគរយនៃផលិតកម្មពេជ្ររបស់រុស្ស៊ី បានផ្តល់ឱ្យវិមានក្រឹមឡាំងនូវប្រភពចំណូលដ៏មានតម្លៃ។

សហភាពអឺរ៉ុបបាននិយាយនៅថ្ងៃពុធនេះថា Alrosa និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃបុគ្គល និងអង្គភាពដែលត្រូវបានដាក់ទណ្ឌកម្មសម្រាប់ «អំពើដែលបំផ្លាញ ឬគំរាមកំហែងដល់បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន»។ របាយការណ៍បានបន្ថែមថា «ក្រុមហ៊ុនគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ច និងផ្តល់ប្រាក់ចំណូលយ៉ាងច្រើនដល់រដ្ឋាភិបាលរុស្ស៊ី»។

ការបន្ថែមក្រុមហ៊ុន Alrosa ចូលក្នុងបញ្ជីទណ្ឌកម្មនេះ ធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបកាលពីខែធ្នូ ដើម្បីហាមឃាត់ការនាំចូល ទិញ ឬផ្ទេរពេជ្រធម្មជាតិពីប្រទេសរុស្ស៊ី។ ការហាមឃាត់នេះគឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើកទី ១២ របស់សហភាពអឺរ៉ុប ដែលទន្ទឹងរង់ចាំជាយូរមកហើយ ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ការហាមឃាត់នេះទៀតសោត ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែលសម្របសម្រួលដោយក្រុមប្រទេស G7 ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋរុស្ស៊ីបន្ថែមទៀត ដើម្បីរារាំងដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានទៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មក មានក្រុមហ៊ុន និងបុគ្គលរុស្ស៉ីប្រមាណជា ១,៩៥០ ហើយត្រូវបានរងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប៕

0 Comments:

Post a Comment

KKK
Share This