ភ្នំពេញថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ អន្តរជាតិ៖ បើ តាម ការ បញ្ជាក់ របស់ លោក Wang Wenbin ឧបនាយករដ្ឋមន្ត្រីនិងជាអ្នក នាំ ពាក្យ ក្រសួង ការ បរទេសចិន កាល ពី ថ្ងៃ ចន្ទបាននិយាយថា លោក Lawrence Wong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃសាធារណៈរដ្ឋសិង្ហបុរី នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ តបតាមការអញ្ជើញរបស់លោក Ding Xuexiang សមាជិកគណៈកម្មាធិការអចិន្ត្រៃ យ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Ding និងលោក Wong នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ១៩ នៃក្រុមប្រឹក្សារួមចិន-សិង្ហបុរីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាដឹកនាំរួមគ្នាសួនឧស្សាហកម្មចិន-សិង្ហបុរី (JSC) កិច្ចប្រជុំលើកទី ១៥ នៃទីក្រុង Eco-City Tianjin JSC ចិន-សិង្ហបុរី។ លោក Wang បាននិយាយថា JSC និងកិច្ចប្រជុំលើកទីប្រាំពីរនៃគំនិតផ្តួចផ្តើមចិន-សិង្ហបុរី (Chongqing) ស្តីពីការតភ្ជាប់យុទ្ធសាស្ត្រ JSC នៅទីក្រុង Tianjin នឹងធ្វើនៅថ្ងៃទី ៧ ខែធ្នូ៕
0 Comments:
Post a Comment