ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចមិនចូលមកសារភាព បើជាសមត្ថកិច្ចត្រូវបណ្ដេញចេញ ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចមិនចូលមកសារភាព បើជាសមត្ថកិច្ចត្រូវបណ្ដេញចេញ

ចំនួនអ្នកទស្សនា : Views

 

(ព្រះសីហនុ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងថា ប្រសិនបើអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចវេសមិនចូលមកសារភាពកំហុស បើជននោះជាសមត្ថកិច្ច គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានចាត់ទុកថា ការអនុវត្តបែបនេះចំពោះមន្ដ្រីមានសមត្ថកិច្ច គឺដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋទូទៅ សំដៅឲ្យហ៊ានទទួលខុសត្រូវចំពោះសកម្មភាពដែលខ្លួនបានបង្ក។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «អ្នកបុកជារឿងមួយ ប៉ុន្ដែបុករត់ខ្ញុំសូមប្ដេជ្ញាចិត្តថា បើខ្លួនជាសមត្ថកិច្ច ឬជាមន្ដ្រីរាជការក្រោមឱវាទ (ក្រសួងមហាផ្ទៃ) បើអត់មកសារភាពទេក្របខ័ណ្ឌខ្ញុំគិតថាមិនគួរទុកទេ។ ឧទាហរណ៍បើជាកម្លាំងប្រដាប់អាវុធ យើងត្រូវធ្វើជាគំរូដែលជាតួអង្គគេរៀនសូត្រតាម ហើយបើកាយវិការយើងមិនគោរព កាយវិការមិនគួរឲុ្យគេធ្វើតាម ខ្ញុំគិតថាមិនអាចទៅរួចទេ»។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ បានកត់សម្គាល់ថា ករណីអ្នកប្រើប្រាស់គ្រឿងស្រវឹងហើយបើកបរនៅពេលយប់ថ្វីបើនៅមានកម្រិតក៏ពិតមែន ប៉ុន្ដែនៅពេលមានគ្រោះថ្នាក់ម្ដង ៗតែងតែបង្កឲ្យមានមនុស្សស្លាប់ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាស្វែងយល់ទាំងអស់គ្នាអំពីបញ្ហាដែលបានកើតមានឡើង។

គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ ពិសេសនៅពេលរាត្រី ដែលភាគច្រើននៃការគ្រោះថ្នាក់គឺមានស្ថានភាពធ្ងន់ធ្ងរ ខណៈជនបង្កតែងតែព្យាយាមគេចវេសមិនទទួលខុសត្រូវចំពោះមុខច្បាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីសប្ដាហ៍កន្លងទៅនេះ ទើបតែបានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវចាប់វាយខ្នោះភ្លាមៗចំពោះអ្នកបើកបរទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃរហូតបាត់បង់ជីវិត ដោយមិនចាំបាច់សុំគោលការណ៍ពីថ្នាក់ដឹកនាំនោះទេ។ សម្ដេចអះអាងថា មន្ដ្រីនគរបាលដែលអនុវត្តត្រឹមត្រូវតាមច្បាប់បែបនេះ សម្ដេចនឹងតម្លើងឋានន្ដរស័ក្ដិជូនទៀតផង៕



0 Comments:

Post a Comment

KKK
Share This