សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង

ចំនួនអ្នកទស្សនា : Views

(កោះកុង)៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សម្ពោធ​ស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះ​កុង។

ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះ​កុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពាននេះមានប្រវែង១២០ម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់ ១,៣៨៧,០០០ដុល្លារ។

ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉មានសភាពចាស់ទ្រុឌទ្រោម។

សម្រាប់កម្មវិធីសំណេះសំណាលវិញ មានកម្មករ និយោជិតចូលរួមចំនួន ១១,០០០នាក់ មានស្រ្តី មានផ្ទៃពោះចំនួន ៥៥១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥។ ក្នុងនោះមានរោងចក្រកាត់ដេរ​សម្លៀកបំពាក់ចំនួន១, បង្គុំខ្សែរភ្លើងចំនួន១, ប៉ាក់លើសម្លៀកបំពាក់ចំនួន១, បរិក្ខាអេឡិចត្រូនិកចំនួន១,ដំឡើងរថយន្ត និងបង្គុំខ្សែភ្លើងចំនួន១។

ជំនួបសំណេះសំណាលនេះ ជាកម្មវិធីលើកទី១១ ដែលសម្តេចធិបតី បានជួបសំណេះសំណាល​ជាមួយ​កម្មករ​ និយោជិត ក្នុងនាមជានាយករដ្ឋមន្ត្រី។ គិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១៨​ម៉ឺននាក់។ នេះជាការបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់បំផុតរបស់សម្ដេចធិបតី ចំពោះ​សុខទុក្ខកម្មករនិយោជិត។

សូមបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាង រោងចក្រ សហ​គ្រាស នៅទូទាំងរាជធានី ខេត្ត បានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យនៅ​កៀកនឹងមូល​ដ្ឋាន​រស់នៅរបស់ប្រជាពលរដ្ឋ។ រោងចក្រ-សហគ្រាសជាច្រើន ត្រូវបានពង្រាយទៅតាមបណ្តាខេត្តផ្សេង​ៗទៀត ស្ទើរទូទាំងប្រទេស ដែលចំនួនសរុប បានកើនឡើងពីចំនួន ៦៤រោងចក្រ និងមានកម្មករ​និយោជិត ត្រឹមប្រមាណ ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ដល់ចំនួន ៤០,៨៤០រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបប្រមាណ ១,៧លាននាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះ វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិត ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១,៦៨០ រោងចក្រ និងមានកម្មករ និយោជិតសរុបចំនួន ៩១៨,៧១៨នាក់ ដោយបានប្រាក់ឈ្នួលប្រចាំ​ឆ្នាំ​ប្រមាណ ២,៩ពាន់លានដុល្លារ៕







0 Comments:

Post a Comment

KKK
Share This