នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ តាមសហព័ន្ធភស្តុភារ និងការទិញ (CFLP) របស់ប្រទេសចិនបានឱ្យដឹងថា សន្ទស្សន៍តាមដានការអនុវត្តទីផ្សារភ័ស្តុភាររបស់ប្រទេសមាន ៥៣,៣ ភាគរយកាលពីខែមុន កើនឡើង ០,៤ ភាគរយបើធៀបនឹងខែតុលា។ ប្រធានសេដ្ឋវិទូរបស់ CFLP បាននិយាយថា វិស័យនេះបានរាយការណ៍ពីភាពប្រសើរឡើងនៅក្នុងខែវិច្ឆិកា ដោយសារតម្រូវការថ្មីបានរក្សានិន្នាការកើនឡើង ហើយអាជីវកម្ម ប្រកបដោយស្ថិរភាពសម្រាប់កំណើននាពេលអនាគត។
នៅក្នុងការវិភាគ សន្ទស្សន៍រងដែលវាស់បរិមាណអាជីវកម្មសរុបបានកើនឡើងដល់ ៥៣,៣ ភាគរយ និងការបញ្ជាទិញថ្មីរបស់ក្រុមហ៊ុនដឹកជញ្ជូនមាន ៥៣,៤ ភាគរយ ហើយការរំពឹងទុកអាជីវកម្មនៅតែល្អលើសពី ៥៥ ភាគរយ។ លោក Hu Han អ្នកវិភាគបាននិយាយថា ទោះបីជាទីផ្សារមានភាពទន់ខ្សោយក្នុងឆ្នាំនេះក៏ដោយ ក៍សន្ទស្សន៍ក្នុងរយៈពេលបីខែនេះបានបង្ហាញពីលទ្ធផលល្អប្រសើរជាងនៅក្នុងឆមាសទីមួយ និងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ កញ្ញា ខៀវ ណាវីន ផ្សាយដោយ៖ ធូ កុសល
0 Comments:
Post a Comment