-->
skip to main
|
skip to sidebar
Home
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ច
សន្តិសុខសង្គម
សុខភាព
ទេសចរណ៍
ព័ត៌មានវិទ្យា
ជីវិត្តកំសាន្ត
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញដល់រោងចក្រសហគ្រាសទាំងអស់បំពាក់ ឧបករណ៍តាមដានស្វ័យប្រវត្តិ
ចំនួនអ្នកទស្សនា :
Views
ថ្ងែខែចេញផ្សាយ៖
March 04, 2024
KMMHOTNEWS.COM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញដល់រោងចក្រសហគ្រាសទាំងអស់បំពាក់ ឧបករណ៍តាមដានស្វ័យប្រវត្តិ
ភ្នំពេញ:ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវ និងជំរុញឱ្យរោងចក្រសហគ្រាស ទាំងអស់ បំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស លើការបង្ហូរកាកសំណល់ចេញ មុនការអនុវត្តច្បាប់ជាកាតព្វកិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងការពារប្រយោជន៍ជូនដល់រោងចក្រសហគ្រាស។
ការអំពាវនាវនេះ ស្របពេលក្រសួងបរិស្ថាន ចាប់ផ្តើមផ្សព្វផ្សាយបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាម រោងចក្រ សហគ្រាស តាមរយៈការកាត់បន្ថយប្រភពបំពុលទៅក្នុងទឹក ដើម្បីជួយបង្ការសុខភាពប្រជាពលរដ្ឋកម្ពុជាពីការទទួលទាន និងប្រើប្រាស់ទឹកដែលមានប្រភពមិនស្អាត ក៏ដូចជាការការពារដល់ជីវចម្រុះដែលមានជីវិតក្នុងទឹកដូចជាត្រី រុក្ខជាតិ និងធនធានធម្មជាតិនៅក្នុងទឹកជាច្រើនទៀត។
បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងថា ឧបករណ៍តាមដានស្វ័យប្រវត្តិនេះតម្លៃប្រហែល៤ម៉ឺនដុល្លារ តែឯកឧត្តមនឹងសិក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់បញ្ចុះមកត្រឹម ៥០ភាគរយ ពោលគឺ តម្លៃ២ម៉ឺនដុល្លារ ដើម្បីឲ្យសហគ្រាសមានលទ្ធភាពទិញយកទៅដាក់បំពាក់តាមរោងចក្រសហគ្រាស ងាយស្រួលគ្រប់គ្រងការបញ្ចេញសំណង់រាវ ជាចំណែកជួយសម្អាតបរិស្ថានផ្ទៃទឹក លើកកម្ពស់សុខភាពប្រជាជន និងការពារដល់បរិស្ថាន។
ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្រសួងបរិស្ថាន បានគិតគូរ និងរៀបចំសម្រួលជួយដល់អ្នកវិនិយោគទាំងអស់ ឱ្យទទួលបានការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅគ្រប់រោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស។
តំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួន បានគាំទ្រនឹងវិធានការតម្រូវឱ្យបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដែលបានដាក់ចេញនេះ និងបានស្នើសុំឱ្យក្រសួងបរិស្ថានពិនិត្យ និងសម្រួលលើបញ្ហាតម្លៃបំពាក់ឧបករណ៍ដំបូង និងតម្លៃថែទាំឧបករណ៍ ដើម្បីជំរុញឱ្យការវិនិយោគរបស់ពួកគេប្រកបដោយភាពទទួលខុសត្រូវ៕
0 Comments:
Post a Comment
KKK
Share This
Newer Post
Older Post
Home
Popular Posts
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ »
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវន...
ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន...
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមក្នុងវេទិកាទឹកពិភពលោក លើកទី១០ នៅប្រទេសឥណ្ឌូនេស៉ី
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមក្នុងវេទិកាទឹកពិភពលោកលើកទី១០ ដែលប្រព្រ...
ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញលែងកូនត្រី ១.៥លានក្បាល ចូលបឹងធំក្នុងស្រុកព្រៃឈរ
(កំពង់ចាម)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ...
រដ្ឋមន្រ្តីសុខាភិបាល ដឹកនាំកិច្ចប្រជុំការងារប្រចាំខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែធ្...
ព្រះមហាក្សត្រនៃកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន
នៅព្រឹកថ្ងៃទី៥ខែមេសានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ប...
រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញផែនការត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាទទួលភ្ញៀវទេសចរ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ
(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីវិធានការនានាដែលរដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជ...
ឯកឧត្តម ងួន រតនៈ ដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលស្ថានភាព ដែលជនខិលខូចរំលោភដីរដ្ឋក្នុងតំបន់ហាមឃាត់(តំបន់៣)
កំពង់ធំ: ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មួយរយៈពេលនេះ ដោយសង្កេតឃើញមានជនខិលខូចមួយចំនួន បាននាំគ្នារំលោភយកដីរដ្ឋមកធ្វើស្រូវប្រាំងនៅដីតំបន់៣ ដែលជាតំប...
ក្រសួងព័ត៌មាន ក្រុមហ៊ុន One Road Group និងមូលនិធិសប្បុរសធម៌ វ័នរ៉ូដ នៃប្រទេសចិន រួមគ្នាធ្វើសកម្មភាពមនុស្សធម៌
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សហការជាមួយ ក្រុមហ៊ុន One Road Group និងមូលនិធិសប្បុរសធម៌ វ័នរ៉ូដ នៃប្រទេសចិន ដើម្បីរ...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Dri...
Breaking News
Your browser does not support JavaScript!
0 Comments:
Post a Comment