សម្តេចពញាចក្រី ហេង សំរិន អញ្ជើញអុជធូបគោរពដួងវិញ្ញាណក្ខន្ធយុទ្ធមិត្ត វីរជនស្នេហាជាតិ ដែលបាត់បង់ជីវិតក្នុងបុព្វហេតុជាតិ នៅតំបន់ចាប់ផ្តើមកកើតកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិ ២ ធ្នូ ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

សម្តេចពញាចក្រី ហេង សំរិន អញ្ជើញអុជធូបគោរពដួងវិញ្ញាណក្ខន្ធយុទ្ធមិត្ត វីរជនស្នេហាជាតិ ដែលបាត់បង់ជីវិតក្នុងបុព្វហេតុជាតិ នៅតំបន់ចាប់ផ្តើមកកើតកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិ ២ ធ្នូ

ចំនួនអ្នកទស្សនា : Views

(ក្រចេះ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំប្រតិភូអុជធូបនៅចំណុចដើមផ្កាចំប៉ា វិមាន ២ធ្នូ ស្ថិតក្នុងភូមិជើងឃ្លូរ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីគោរពដួងវិញ្ញាណក្ខន្ធយុទ្ធមិត្ត វីរជនស្នេហាជាតិ ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ នៅតំបន់ចាប់ផ្តើមកកើតកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិ ២ធ្នូ ១៩៧៨។

រយៈពេល៤៥ឆ្នាំ បានកន្លងទៅ ទីតាំងនៃការបង្កើតកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ចេញពីតំបន់រំដោះនៃស្រុកស្នួល ខេត្តក្រចេះ ដើម្បីផ្តើមចលនាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ចេញពីតំបន់រំដោះនៃស្រុកស្នួល ខេត្តក្រចេះ ក្នុងនាមថ្នាក់ដឹកនាំរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលគ្រានោះមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម, សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត បានប្រកាសចេញសេចក្តីថ្លែងការណ៍ «១១ខ» ដើម្បីផ្តើមចលនាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដោយមានការគាំទ្រសហការពីបណ្តាប្រទេសជាមិត្តជិតឆ្ងាយផង នៅទីបំផុតកម្លាំងនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិ ទទួលបានជ័យជម្នះ លើរបបប្រល័យពូជសាសន៍ដ៏ឃោឃៅ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយបាននាំយកនូវកំណើតទី២ ជូនប្រជាជាតិ។

មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព ជំនឿសាសនា និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញរហូតដល់សព្វថ្ងៃនេះ។ មានសុខសន្តិភាព ទើបយើងមានឱកាសកសាង និងអភិវឌ្ឍប្រទេសជាតិ និងកសាងកិត្យានុភាពប្រទេសនៅលើឆាកអន្តរជាតិទៀតផង។ ដូច្នេះសូមជនរួមជាតិថែរក្សាស្មារតី៧មករា ក៏ដូចជាថែរក្សាសុខសន្តិភាព ដើម្បីកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព និងរុងរឿងថែមទៀតនាពេលខាងមុខនេះ៕


0 Comments:

Post a Comment

KKK
Share This