លោក ហ្សេលេនស្គី សន្យាសងសឹកយ៉ាងចាស់ដៃ ប្រឆាំងនឹងកងកម្លាំងរុស្ស៉ី ក្នុងឆ្នាំ២០២៤ ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

លោក ហ្សេលេនស្គី សន្យាសងសឹកយ៉ាងចាស់ដៃ ប្រឆាំងនឹងកងកម្លាំងរុស្ស៉ី ក្នុងឆ្នាំ២០២៤

ចំនួនអ្នកទស្សនា : Views

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យានៅក្នុងសុន្ទរកថាអបអរសាទរឆ្នាំសកលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា អ៊ុយក្រែននឹងសងសឹកយ៉ាងចាស់ដៃប្រឆាំងនឹងកងកម្លាំងរុស្ស៉ី នៅក្នុងឆ្នាំ២០២៤នេះ បើទោះជាកញ្ចប់ជំនួយយោធាថ្មីពីសម្ព័ន្ធមិត្តលោកខាងលិច ជាពិសេស គឺសហរដ្ឋអាមេរិកកំពុងជាប់គាំងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤។

សារអបអរឆ្នាំសកលរបស់លោក ហ្សេលេនស្គី ធ្វើឡើងមិនដល់ ៧២ម៉ោងស្រួលបួលផង បន្ទាប់ពីទីក្រុងមូស្គូបាញ់មីស៊ីលជាច្រើនគ្រាប់ និងយន្ដហោះដ្រូន ជាច្រើនគ្រឿងដាក់លើបណ្ដាទីក្រុងរបស់អ៊ុយក្រែន ដោយសម្លាប់មនុស្ស ៣៩នាក់ ដែលនេះការជាការវាយប្រហារតាមផ្លូវអាកាសដ៏ធំមួយចាប់តាំងពីសង្រ្គាម នៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

តាមលោក ហ្សេលេនស្គី ក្នុងឆ្នាំ២០២៤នេះ អ៊ុយក្រែននឹងមានដ្រូនបន្ថែមយ៉ាងហោច ១លានគ្រឿងនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ខណៈត្រៀមនឹងទទួលបាន យន្ដហោះចម្បាំង F-16 ពីសម្ព័ន្ធមិត្តលោកខាងលិច។ ចំណែក លោក ពូទីន វិញ មិនបាននិយាយពីសង្រ្គាមអ៊ុយក្រែន នៅក្នុងសុន្ទរកថាអបអរឆ្នាំសកលនោះទេ ផ្ទុយពីសុន្ទរកថាកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ទោះជាទទួលបានជំនួយជាអាវុធក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារពីលោកខាងលិចក៏ពិតមែន ក៏អ៊ុយក្រែនមិនអាចសម្រេចបាននូវជោគជ័យ ធំដុំណាមួយឡើយ នៅក្នុងប្រតិបត្តិការវាយបករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៉ី កាលពីឆ្នាំ២០២៣។ ព្រមពេលជាមួយគ្នា ទីក្រុងមូស្គូថែមទាំងបានបង្កើន ការវាយលុកនៅតាមសមរភូមិ ដោយដណ្ដើមបានទីក្រុង Marinka កាលពីខែធ្នូកន្លងទៅ និងកំពុងបង្កើនការវាយលុកដើម្បីគ្រប់គ្រងទីក្រុង Kupiansk ស្ថិតនៅភាគឦសានអ៊ុយក្រែន៕


0 Comments:

Post a Comment

KKK
Share This